ប្រសិនបើអ្នកសង្ស័យថាគណនីរបស់អ្នកត្រូវបានគេលួចចូល សូមចូលទៅកាន់
facebook.com/hacked នៅលើឧបករណ៍ដែលអ្នកធ្លាប់ចូលគណនី Facebook ពីមុនមក។
ប្រសិនបើអ្នកកំពុងមានបញ្ហាក្នុងការចូលកម្មវិធី Facebook
- ចូរប្រាកដថា អ្នកបានដំឡើងកំណែថ្មីបំផុតនៃកម្មវិធី Facebook ឬសាកល្បងលុបកម្មវិធី ហើយដំឡើងវាឡើងវិញ។
- ចូរសាកល្បងចូលពីកម្មវិធីរុករកតាមអ៊ីនធឺណិតសម្រាប់ឧបករណ៍ចល័ត (ឧទាហរណ៍៖ Chrome, Safari)។
ប្រសិនបើការធ្វើបែបនោះមិនដំណើរការទេ ទាំងនេះគឺជាអ្វីផ្សេងទៀតមួយចំនួនដែលអ្នកអាចសាកល្បងបាន៖
ប្រសិនបើអ្នកអាចចូលប្រើអាសយដ្ឋានអ៊ីមែល ឬលេខទូរសព្ទដែលអ្នកប្រើដើម្បីចូលគណនី
ប្រសិនបើអ្នកមិនទទួលបានលេខកូដពីយើង ដើម្បីកំណត់ពាក្យសម្ងាត់របស់អ្នកឡើងវិញទេ៖
- សូមប្រាកដថាលេខកូដមិនផ្ញើចូលទៅក្នុងថតសារឥតបានការ ឬសារឥតប្រយោជន៍របស់អ្នកទេ។
- ពិនិត្យមើលការតភ្ជាប់របស់អ្នក។ អ្នកនឹងត្រូវការសញ្ញា ដើម្បីទទួលលេខកូដ។
- រង់ចាំពីរបីនាទី បន្ទាប់មកសាកល្បងស្នើសុំការផ្ញើលេខកូដថ្មី។
ប្រសិនបើអ្នកលែងមានសិទ្ធិចូលប្រើអាសយដ្ឋានអ៊ីមែលគណនីរបស់អ្នក ឬលេខទូរសព្ទចល័តទៀតហើយ
ប្រសិនបើអ្នកគិតថាគណនីរបស់អ្នកត្រូវបានគេលួច